ការងាររបស់យើង

សិក្សាអនឡាញ

វេទិកាអន្តរកម្មដែលអ្នកអាចរៀនវគ្គសិក្សាផ្សេងៗតាមរយៈការអាន​ ការមើលនិងដោយមានការត្រួតពិនិត្យពីគុណភាពនិងការផ្ដល់ជូននូវសញ្ញាប័ត្រ។
ស្វែងរកវគ្គសិក្សាទីនេះ

បណ្ណាល័យអនឡាញ

កន្លែងអានឌីជីថលជាកន្លែងដែលអ្នកអាចស្វែងរកនិងចែកចាយធនធានផ្សេងៗដូចជាក្រដាសសៀវភៅ​ និង វីដេអូដែលមាននៅក្នុងវិស័យទឹក

សហគមន៏អនឡាញ

អេក្រង់មួយសម្រាប់ទាំងអស់គ្នា ដែលអ្នកអាចចូលទៅកាន់បណ្ដាញបន្តផ្ទាល់ / ថតទុកដើម្បីរៀននិងភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញទឹកផ្សេងទៀត

គោលការណ៍ណែនាំរបស់ក្រសួង

វគ្គសិក្សាទាំងនេះត្រូវបានរៀបរៀងឡើងដោយស្របតាមគោលការណ៍ណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកទាំងនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ព័ត៌មានដល់អ្នកជំនាញខាងទឹកស្អាតនិងអនាម័យ ជាពិសេសបុគ្គលិកក្រសួងអភិវឌ្ឍន៏ជនបទរឺ មន្ទីអភិវឌ្ឍន៏ជនបទ ស្តីពីព័ត៌មានចាំបាច់សម្រាប់ការងាររបស់ពួកគាត់ដើម្បីកសាងសមត្ថភាពរបស់ពួកគាត់និងជួយពួកគេឱ្យទទួលបានជោគជ័យក្នុងកិច្ចការងារ។

គោលការណ៍ណែនាំដែលបានអនុវត្តល្អបំផុត

វគ្គសិក្សាទាំងនេះត្រូវបានសម្របសម្រួលតាមគោលការណ៍ណែនាំអំពីការអនុវត្តន៍ដ៏ល្អបំផុតដែលទាក់ទងនឹងទឹកពីទូទាំងពិភពលោក។ វគ្គសិក្សាទាំងនេះមានបំណងជូនដំណឹងដល់អ្នកជំនាញខាងទឹកអំពីការអនុវត្តល្អបំផុតនាពេលបច្ចុប្បន្នដើម្បីជួយបង្កើតអោយមានការច្នៃប្រឌិតថ្មីបំផុតក្នុងគោលការច្បាប់និងការអនុវត្ត។

ការបន្តការអភិវឌ្ឍន៍វិជ្ជាជីវៈ

វគ្គសិក្សាទាំងនេះមានបំណងផ្តល់ភាពងាយស្រួលក្នុងការរៀនអំពីការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់អ្នកជំនាញតាមកម្រិត មូលដ្ឋាន កំរិតមធ្យមនិង កំរិតពេញលេញ ដែលអាចឱ្យពួកគេបង្កើនជំនាញនិង​ បន្តអភិវឌ្ឍសមត្ថភាព។

អ្នកជំនាញវ័យក្មេង

វគ្គសិក្សាទាំងនេះមានបំណងផ្តល់វគ្គសិក្សាទឹកកម្រិតដំបូងដែលបានរចនាឡើងជាពិសេសសម្រាប់យុវជនដើម្បីជួយពួកគេឱ្យទទួលបានជោគជ័យនៅឆ្នាំដំបូងនៃការធ្វើការរបស់ពួកគេនិងបង្កើនល្បឿនអាជីពរបស់ពួកគេនៅក្នុងវិស័យទឹក។

អំពី CAMWAC

ប្រព័ន្ធសិក្សាទឹកកម្ពុជា គឺជាវេទិកាចែករំលែកចំណេះដឹងនិងសិក្សាបែបប្រព័ន្ឌឌីជីថលសម្រាប់វិស័យទឹកនៅកម្ពុជា។ យើងបានបង្កើតវេទិកានេះដើម្បីផ្តល់នូវតម្រូវការសិក្សានិងតម្រូវការអភិវឌ្ឍន៍ទាំងអស់នៃវិស័យទឹកកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ​ ២០៣០។

វាគឺជាវេទិកាសិក្សាដំបូងគេបង្អស់សម្រាប់វិស័យទឹកនៅកម្ពុជា

វាមានធនធានដ៏សំខាន់ដកស្រង់ចេញពីអន្តរជាតិនិងក្នុងស្រុក

វានឹងជួយដល់វិស័យទឹកក្នុងប្រទេសកម្ពុជានិងទីកន្លែងផ្សេងៗដើម្បីទាក់ទងគ្នានិងរៀនជាមួយគ្នា

អ្វីដែលអ្នកត្រូវការស្តីអំពីទឹក គឺស្ថិតនៅក្នុងវេទិកានេះ


CAMWAC ត្រូវបានបង្កើតឡើងដោយអង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព ដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់យើងក្នុងការកសាងវិស័យទឹកស្អាតដែលពោរពេញដោយការបំផុសគំនិតនិងមានការយកចិត្តទុកដាក់។ ស្វែងរកពត៌មានបន្ថែមនៅទីនេះ។

វគ្គសិក្សាដែលនឹងមកដល់ឆាប់ៗ

គោលការណែនាំថ្នាក់ជាតិស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទសម្រាប់ជនពិការនិងមនុស្សចាស់

អំពីវគ្គសិក្សា

វគ្គសិក្សានេះត្រូវបានរៀបចំឡើងដោយស្របតាមគោលការណ៍ណែនាំថ្នាក់ជាតិស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទសម្រាប់ជនពិការនិងមនុស្សចាស់ដែលបង្កើតឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទក្នុងប្រទេសកម្ពុជា ក្នុងទម្រង់ងាយស្រួលក្នុងការប្រើប្រាស់និងទាក់ទាញបែបអេឡិចត្រូនិច។

វគ្គសិក្សានេះមានកម្រងសំណួរដើម្បីសាកល្បងការយល់ដឹងហើយនឹងតាមដាននិងរាយការណ៍អំពីវឌ្ឍនភាពនិងការអនុវត្តរបស់អ្នករៀន។ នៅចុងបញ្ចប់នៃវគ្គសិក្សាប្រសិនបើអ្នកបានបញ្ចប់រួចរាល់អ្នកនឹងទទួលបានវិញ្ញាបនប័ត្រទទួលស្គាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ (MRD) ។

ផែនការសកម្មភាពថ្នាក់ជាតិសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទនៅកម្ពុជាឆ្នាំ ២០១៩ – ២០២៣

អំពីវគ្គសិក្សា

វគ្គសិក្សានេះត្រូវបានរៀបចំឡើងដោយស្របតាមផែនការថ្នាក់ជាតិសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទនៅកម្ពុជាឆ្នាំ២០១៩​ និង ២០២៣ ដែលបង្កើតឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទក្នុងប្រទេសកម្ពុជា ក្នុងទម្រង់ងាយស្រួលក្នុងការប្រើប្រាស់និងទាក់ទាញបែបអេឡិចត្រូនិច។

វគ្គសិក្សានេះមានកម្រងសំណួរដើម្បីសាកល្បងការយល់ដឹងហើយនឹងតាមដាននិងរាយការណ៍អំពីវឌ្ឍនភាពនិងការអនុវត្តរបស់អ្នកសិក្សា។ នៅចុងបញ្ចប់នៃវគ្គសិក្សាប្រសិនបើអ្នកបានបញ្ចប់រួចរាល់អ្នកនឹងទទួលបានវិញ្ញាបនប័ត្រ ។

គោលការណ៏ថ្នាក់ជាតិស្តីពីបដិភាគឆ្លាតវៃសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ

អំពីវគ្គសិក្សា

វគ្គសិក្សានេះត្រូវបានរៀបចំឡើងដោយស្របតាមគោលការណ៏ថ្នាក់ជាតិស្តីពីបដិភាគឆ្លាតវៃសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ

ដែលបង្កើតឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទក្នុងប្រទេសកម្ពុជា ក្នុងទម្រង់ងាយស្រួលក្នុងការប្រើប្រាស់និងទាក់ទាញបែបអេឡិចត្រូនិច។

វគ្គសិក្សានេះមានកម្រងសំណួរដើម្បីសាកល្បងការយល់ដឹងហើយនឹងតាមដាននិងរាយការណ៍អំពីវឌ្ឍនភាពនិងការអនុវត្តរបស់អ្នកសិក្សា។ នៅចុងបញ្ចប់នៃវគ្គសិក្សាប្រសិនបើអ្នកបានបញ្ចប់រួចរាល់អ្នកនឹងទទួលបានវិញ្ញាបនប័ត្រ ។

ចុះឈ្មោះ

ចុះឈ្មោះទីនេះដើម្បីទទួលបានការជូនដំណឹងនៅពេលវគ្គសិក្សាទាំងនេះមកដល់!

9 + 13 =

ដៃគូសហការណ៍

គាំទ្រដោយ